ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវបេតុងអារម៉េចំនួនបួនខ្សែស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុជាគម្រោងថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០២៦ ត្រូវបានស្ថាបនារួចរាល់ទាំងស្រុង ក្នុងនោះរួមមាន:
-ផ្លូវទី១មានប្រវែង ៧៧ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ រួមទាំងការជួសជុលអណ្តូងលូទឹកភ្លៀងចំនួន ៤កន្លែង ក្នុងភូមិ៣ តភ្ជាប់មកផ្លូវ ៨០៦ មកផ្លូវ២១០។
-ផ្លូវបេតុងទី២ ស្ថិតនៅលេីផ្លូវ៨១៤ មានប្រវែង ៤៧៤ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដោយចាក់ក្រាលបេតុងអារម៉េ ដាក់លូរំដោះទឹកលូមុខកាត់ ០,៦ម៉ែត្រ ប្រវែង ៨៨០ម៉ែត្រ អណ្តូងលូ ៣៤កន្លែង សងខាងផ្លូវ និងលូប្រអប់មុខ៣ ទំហំ ៩ម៉ែត្រ x ១០ម៉ែត្រ ស្លាបការពារមុខទឹក ១៥ម៉ែត្រ ចំនួន ១កន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤។
-ផ្លូវបេតុងទី៣ ស្ថិតនៅផ្លូវលេខ៨១៦ មានប្រវែង ៤៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុងអារម៉េ ខឿនសងខាងផ្លូវប្រវែងសរុប ៩០០ម៉ែត្រ ក្នុងភូមិ៥ សង្កាត់លេខ៤។
-ផ្លូវបេតុងទ៤ ស្ថិតនៅលេីផ្លូវលេខ៨៣៣ ប្រវែង ១២០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ លូសងខាងផ្លូវ មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្សាយ:ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)

















