ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ សូម​អញ្ជើញ​រួសរាន់​ធ្វេីអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា.

(ខេត្ត​កណ្តាល)​: ឯកឧត្តម​ គួច​ ​ចំរេីន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល​ នារសៀល​ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០២៦ នេះ​ បានធ្វេីការបង្ហោះសារនៅលេីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម​ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

អ្នកខេត្ត​កណ្ដាល​យេីង​ ពី​អាយុ​ ១៥ឆ្នាំ​ឡេីង​ មាន​អត្តសញ្ញាណ​ប័ណ្ណ​ គ្រប់គ្នា​ហេីយឬនៅ​?

បេីមិនទាន់មាន​ ឬមានដែរ​ តែហួស​សុពលភាព​ សូមអញ្ជេីញ​ មកកាន់​មូលដ្ឋាន​ ទាំងនេះ​ ដេីម្បីធ្វេីអោយបានគ្រប់គ្នា​ ។

មាន​អត្តសញ្ញាណ​ប័ណ្ណ​ គឺ​អត្តសញ្ញាណ​ជាតិ​ ច្បាស់លាស់​ ងាយស្រួលនៅពេលត្រូវការប្រេី​ ។ free ជូនទេ​ សូមអ​ញ្ជេីញ​ សូម​អញ្ជើញ​ !

ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដែលមានកូនៗគ្រប់អាយុ មេត្តាអញ្ជើញ​រួសរាន់ទៅធ្វេីអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា។

 

ផ្សាយ​:ថ្ងៃទី​៦ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង