សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ជាតិលេខ៧ នៅថ្ងៃស្អែក

នារសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញ ដឹកនាំប្រតិភូ ក្រសួង ចុះពិនិត្យទីតាំងត្រៀមដាក់សម្ពោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលគល់ ស្ពានគីហ្សូណា ក្រុងកំពង់ចាម នាថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ ៧ ពីស្គន់ ទៅកាន់ក្រុងកំពង់ចាម កំពុងដើរតួនាទី យ៉ាងសំខាន់ក្នុង ការឆ្លើយតបទៅនឹងលំហូរចរាចរណ៍ និង កំណើនសេដ្ឋកិច្ច។ បើតាម ក្រសួងសាធារណការ និងដឹក ជញ្ជូន បានឱ្យដឹងថា ផ្លូវមួយខ្សែនេះមាន ការកើនឡើងនូវទំហំ ចរាចរណ៍ និងការដឹកជញ្ជូនយ៉ាងគំហុកនាពេល បច្ចុប្បន្ន។

យោងតាមរបាយការណ៍បច្ចេកទេសគម្រោងពង្រីក និងលើក កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ ដែលមានប្រវែង ប្រមាណជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុក ជើងព្រៃ ទៅដល់រង្វង់ មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបានស្ថាបនាជា ប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។

គម្រោងនេះរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែង ផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និង ពង្រីកបន្ថែម ស្ពាន ចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រ, ដាក់លូ គ្រប់ប្រភេទចំនួន ៣៣០កន្លែង,បំពាក់កា មេរាំត្រួតពិនិត្យ ល្បឿន រថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីង ថ្លឹងរថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួត ពិនិត្យដោយស្វ័យប្រវត្តិ (Al and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញា ចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាង សង់ចំនួន ៤០ខែ ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុង ឆ្នាំ២០២៦ ដោយចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិត ចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ ដោះស្រាយផលប៉ះ ពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ ផ្ទះ និងពន្ធ អាករផ្សេងៗ៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

ប្រភព​:ក្រសួង​ព័ត៌មាន

 

ព័ត៌មានដែលជាប់ទាក់ទង