ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់ ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់ រដ្ឋាភិបាលឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បី អនុវត្តគម្រោងទទួលផលរហ័ស ចំនួន ២

(រាជធានីភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯក ឧត្តម Vanlalvawna Bawitlung ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល ឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បីអនុវត្ត គម្រោងទទួលផលរហ័ស (Quick Impact Project) នៅឆ្នាំ២០២៦ ចំនួន ២គម្រោង រួមមាន ទី១) គម្រោងចែកកង់ដើម្បីគាំទ្រ ដល់ការសិក្សារបស់សិស្សានុសិស្សជួបការ លំបាកនៅក្នុងសហគមន៍ ដំណាក់កាលទី២ និងទី២) គម្រោងចិញ្ចឹមឃ្មុំដោយកសិករជួប ការលំបាកក្នុងជីវភាពនៅក្នុងខេត្តក្រចេះ។
ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ផ្សាយ:ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:AKP






