មេកងរាជអាវុធហត្ថខេត្ដព្រះសីហនុ​ និងលោកវរសេនីយ៍ឯក ខេង សួរ នាយការិយាល័យវិស្វកម្ម អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃការ​សាងសង់អគារសេនាធិការ (ថ្មី) មានកម្ពស់៣ជាន់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕​

(ខេត្ត​ព្រះសីហនុ)​៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានទទួលជួបជាមួយក្រុមការងារជំនាញវិស្វកម្មមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកវរសេនីយ៍ឯក ខេង សួរ នាយការិយាល័យវិស្វកម្ម អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃការងារកសាងអង្គភាព អគារសេនាធិការ (ថ្មី) មានកម្ពស់៣ជាន់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

ក្រុមការងារជំនាញចុះមកត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសេនាធិការ (ថ្មី) កម្ពស់ ៣ជាន់ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​នេះ​ គឺ ដើម្បីធានាឱ្យបានថាការសាងសង់ប្រព្រឹត្តទៅតាមបទដ្ឋាន បច្ចេកទេស និងផែនការដែលបានកំណត់។

សូម​បញ្ជាក់​ថាអគារសេនាធិការថ្មីនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ របស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្ទាប់ពីសាងសង់រួចរាល់ និងដាក់ឱ្យ ប្រើប្រាស់ នឹងរួមចំណែកលើកកម្ពស់បរិយាកាសការងារ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង បញ្ជាការ និងសម្រប សម្រួលការងារ ព្រមទាំងផ្តល់ភាពងាយស្រួលដល់ការ បំពេញភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឱ្យ កាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរ ចំពោះតម្រូវការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕

 

ផ្សាយ​:ថ្ងៃទី​១១ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ ​វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី​(FB)

 

 

ព័ត៌មានដែលជាប់ទាក់ទង