ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ អញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី​ ដែលជាអំណោយរបស់ជនជាតិជប៉ុន​ ក្នុងភូមិសាស្រ្តភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ.

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ កាលពីរសៀល​ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី​ ដែលជាអំណោយរបស់ជនជាតិជប៉ុន​ ដែលមានភូមិសាស្រ្តនៅភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ទីតាំងដី​ដែលមានទំហំជាង៣ហិកតា​ និងជាអំណោយរបស់ជនជាតិជប៉ុននេះ​ រដ្ឋបាលរាជធានីភ្នំពេញនឹងដាំដេីមឈេី​បន្ថែមជាច្រេីន​ ក្នុងគោលបំណងរៀបចំជាសួនសាធារណៈ​ អាចឱ្យបងប្អូនប្រជាពលរដ្ឋដេីរលំហែកម្សាន្ត​ និងហាត់ប្រាណ​បាន​ ដេីម្បីលេីកកំពស់សុខុមាលភាព​ប្រជាពលរដ្ឋ។

 

ផ្សាយ​:ថ្ងៃទី​១៤ ខែកក្កដា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

ប្រភព​:រដ្ឋបាល​រាជធានី​ភ្នំពេញ​

 

 

ព័ត៌មានដែលជាប់ទាក់ទង