ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណៈ ជួបការលំបាក ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយលើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៦)។

(ខេត្តព្រះសីហនុ)​: អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​នៃកងយោធពល​ខេមរ​ភូមិន្ទ​​​ មេបញ្ជាការ​​​​​​​​​​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេសនៅ វេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណៈ ជួបការលំបាក ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយលើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៦)។

ឆៀតក្នុងឨកាសដ៏មានតម្លៃនោះដែរ ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ​ប៊ុ​នទី​ ​មេបញ្ជាការក៏​ បានធ្វើការពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតរបស់ ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​នៃកងយោធពល​ខេមរ​ភូមិន្ទ​​​ មេបញ្ជាការ​​​​​​​​​​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស និងនាំយកអំណោយឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណ: ជួបការការលំបាក សរុបចំនួន ៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន រួមមាន÷

អង្ករ ចំនួន០១បាវ ចំនួន២៥គីឡូក្រាម, មីខ្លាឃ្មុំ ចំនួន ០១កេសតូច, ទឹកក្រូច ចំនួន ០១កេស, ទឹកបរិសុទ្ធ ចំនួន ០១កេស ,ទឹកត្រី ចំនួន០១យួរ, ទឹកស៊ីអ៊ីវ ចំនួន០១យួរ

ត្រីខ ចំនួន ០១យួរ និងថវិកា ចំនួន ១០០.០០០រៀលផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង