ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថចូលរួមក្នុង ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោម ប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” និងពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងលោក សួស អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្ត ចំនួន ៣០នាក់ ចូលរួមក្នុង ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោម ប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” និងពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និង លោក សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងនៅដីឡូត៍ជិត មន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
យោងតាមរបាយការណ៍សង្ខេបរបស់ស្នងរងខេត្តព្រះសីហនុអំពី សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ផែនការងារប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ មានដូចខាងក្រោម៖
Ⅰ.លទ្ធផលប្រតិបត្តិការបង្ក្រាប៖
ក.បង្ក្រាបបានចំនួន ៣១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៩២នាក់ ស្រី ៨៤នាក់ លើ ៥សញ្ជាតិ ក្នុងនោះ៖
-ជនជាតិវៀតណាម, ជនជាតិចិន, ជនជាតិឥណ្ឌូនេស៊ី, ជនជាតិថៃ និងជនជាតិទួរគី។
ខ. សារធាតុញៀនដកហូតសរុបទម្ងន់ ៩៨គីឡូ ១៦១,៧៣ក្រាម និងកញ្ញា ទម្ងន់ ៣គីឡូ ៨៣៣,៥២ក្រាម។
គ-សារធាតុគីមីផ្សំសរុបទម្ងន់ ១០០គីឡូ ៨៨,៦៣ក្រាម។
ឃ.គ្រឿងញៀន និងសារធាតុញៀនដែលត្រូវដុតបំផ្លាញក្នុងថ្ងៃនេះ៖
-គ្រឿងញៀនត្រូវដុតបំផ្លាញ ទម្ងន់ ១តោន ១៥៣គីឡូ ៧៣,៨៩ក្រាម។
-សារធាតុគីមីធ្វើការបន្សាប ទម្ងន់ ១តោន ១៩៤គីឡូ ២៧៨,៤០ក្រាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក៏បានធ្វេីការកោតសរសេីរ និងវាយតំលៃខ្ពស់ ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ប្រធានគណ:បញ្ជាការឯកភាពខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរ គ្រឿងញៀនបានទាន់ពេលវេលាផងដែរ។
ផ្សាយ:ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី












