មេ​បញ្ជា​ការ​កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ​ បានអញ្ជើញ​នាំយកទៀនព្រះវស្សា ព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តឧទុម្ពរក្រោម

(ខេត្ត​តាកែវ)​៖ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦​ ម្សិលមិញនេះ​ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោកជំទាវរបស់ សម្ដេច វិបុលបញ្ញា សុខ អាន និងក្រុមគ្រួសារ ដើម្បីនាំយកនូវ ទៀនចំណាំព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យ​មួយចំនួន​ ទៅប្រគេនព្រះសង្ឃដែលគង់ចាំ ព្រះវស្សា នៅវត្តឧទុម្ពរក្រោម ដោយបានប្រគេនទេយ្យទាន មានដូចជា ៖

– អង្ករ ផ្កាម្លិះ ១តោន
– ទឹកក្រូច ២០កេស
– ទឹកបរិសុទ្ធ ៥០កេស
– ស្ករសរ ៥០គីឡូក្រាម
– អំបិល ៥០គីឡូក្រាម
– ទឹកសុីអុីវ ២៥យួរ
– ទឹកត្រី ២៥យួរ
– ទៀនព្រះវស្សា ១គូ
– បច្ច័យចំនួន ២,០០០,០០០រៀល៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​កងរាជ​អាវុធហត្ថ​ខេត្តតាកែវ

 

ព័ត៌មានដែលជាប់ទាក់ទង