អភិបាលខេត្តព្រះសីហនុ ជំរុញលេីកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមធ្វេីយ៉ាងណាបង្កេីនការផលឹតរបស់ខ្លួនអោយក្លាយជាទីផ្សារប្រកួតប្រជែងលំដាប់ជាតិ និងអន្តរជាតិ

(ខេត្តព្រះសីហនុ): ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិសហគ្រាសធុន មីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោម ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វេីការជំរុញលេីកទឹកចិត្តខ្ពស់ចំពោះម្ចាស់សិប្បកម្ម និងសហគ្រាស់នានា ទូទាំងខេត្តព្រះសីហនុ ធ្វេីយ៉ាងខិតខំបង្កេីត និងបង្កេីនការផលឹត វេចខ្ជប់ផលឹតផលរបស់ខ្លួន ព្រមទាំងធានាអោយបាននូវទាំងគុណភាព និងតំលៃក្នុងការបោះជំហានទៅរកទីផ្សារប្រកួតប្រជែងមួយលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ ។
ពិធីអបអរសាទរទិវាជាតិសហគ្រាសធុន មីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោម ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ»នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំមន្ទីរគណបក្សប្រជាជនកម្ពុជា ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម អុឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការ វិនិយោគក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរ និងម្ចាស់សហគ្រាស សិប្បកម្មនានាប្រមាណជាង ៣០០នាក់។
ក្នុងពិធីដ៏មានសារ:សំខាន់ប្រចាំឆ្នាំនោះដែរ គឺជាការបេីកឨកាសចំពោះការចូលរួមជាមតិយោបល់ របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានា ដែលម្ចាស់ អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម (SME) ជួបប្រទះ ហេីយផ្អែកលេីសំណេីរ និងបញ្ហាប្រឈមក្នុងការជជែកពិគ្រោះ យោបល់របស់បងប្អូនឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វេីការណែនាំទុកលទ្ធភាពដល់មន្ត្រី និងស្ថាប័នជំនាញពាក់ពន្ធ ត្រូវធ្វេីការសិក្សាស្រាវជ្រាវ ពិគ្រោះ យោបល់បន្ថែមជាមួយបងប្អូនដែលជាម្ចាស់សហគ្រាស សិប្បកម្ម ជាពិសេសវិស័យឯកជន រដ្ឋបាលខេត្តនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីសម្រប់សម្រួល ដោះស្រាយបញ្ហាសំខាន់ៗជូន។
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអំពាវនាវឱ្យម្ចាស់សហគ្រាសយកចិត្តទុកដាក់លើ គុណភាពផលិតផល ការផលិតស្របតាមស្តង់ដារ និង អនុលោមភាពច្បាប់ ព្រមទាំងលើកទឹកចិត្តឱ្យគាំទ្រ ផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក៏ដូចជាការបង្កេីតឨកាសការងារសំរាប់ប្រជាពលរដ្ឋក្នុងស្រុក។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹម សុខធី បានលើក ឡើងថា ប្រធានបទឆ្នាំនេះផ្តោតលើការកសាង«ស្ពាន» ដើម្បីពង្រឹងសមត្ថភាពសហគ្រាស បង្កើត បណ្តាញទំនាក់ទំនង និងជំរុញការតភ្ជាប់ទៅកាន់ទី ផ្សារ។ ឯកឧត្តមបញ្ជាក់ថា ខេត្តព្រះសីហនុកំពុងសហការជាមួយ ក្រសួងពាក់ព័ន្ធ និងសហគ្រាសនានាដើម្បីជួយឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាច ចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារបាន កាន់តែទូលំទូលាយ។
ឯកឧត្តមក៏បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ ដល់ ត្រីមាសទី២ ឆ្នាំ២០២៦ ខេត្តបានផ្តល់គោលការណ៍ លើកទឹកចិត្តដល់គម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ដើម្បីជំរុញបរិយាកាសវិនិយោគ និង គាំទ្រការអភិវឌ្ឍអាជីវកម្មក្នុងខេត្ត។
ផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)













