ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តសកម្មភាពយ៉ាងយកចិត្តទុកដាក់ លើបញ្ហាជម្រុញទឹក ដើម្បីស្រោចស្រព ដំណាំស្រូវរបស់ ប្រជាកសិករ ដែលបាននឹងកំពុងជួបគ្រោះរាំងស្តួតទូទាំងខេត្តពោធិ៍សាត់(មានវីដេអូ)
(ខេត្តពោធិ៍សាត់) : ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ បាននឹងបន្តសកម្មភាពយ៉ាងសកម្មដឹកនាំមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ធជាច្រេីនរូបនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ចុះពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ ក្នុងការបញ្ជូនទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងនាមជាប្រមុខដឹកនាំខេត្តពោធិ៍សាត់ ឯកឧត្តមអភិបាល បានបង្ហាញ នូវសកម្មភាពយ៉ាងមមាញឹកដោយមិនរើសពេលវេលា មិនថាថ្ងៃឬយប់នោះទេ ដើម្បីឆ្លើយតប និង ធានានូវសុខទុក្ខរបស់ពលរដ្ឋជាប្រចាំ ដែលកំពុងជួបលើបញ្ហា ផ្សេងៗ ពិសេស គឺបញ្ហានៅពេលជួបរដូវគ្រោះរាំងស្ងួតនេះតែម្ដង ។
នេះជាការបញ្ជាក់អោយឃើញយ៉ាងច្បាស់នូវកាយវិការយកចិត្តទុកដាក់ ក្នុងការឆ្លើយតបអោយទាន់តម្រូវការ របស់ពលរដ្ឋ ដែលកំពុងជួបផលលំបាកនៅតាមបណ្ដាមូលដ្ឋានរបស់ខ្លួន គ្រប់គ្រងទាន់ពេលវេលា ធានា នូវតម្លាភាពស្របពេលប្រជាកិសករ និងពលរដ្ឋទូទាំងខេត្តចង់បានជាចាំបាច់។
គួររំលឹកផងដែរថា រយះកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ បាតុភូតធម្មជាតិ បានធ្វើអោយភូមិសាស្រ្តមួយចំនួនជួបគ្រោះរាំងស្ងួត បណ្ដាលអោយស្រូវស្រែ របស់ប្រជាកសិករ ជួបកង្វះទឹកភ្លៀង នារដូវវស្សា ដូច្នេះក្នុងនាមជាអជ្ញាធរ ត្រូវតែជម្រុញរំដោះទឹក ដើម្បីទម្លាក់ទៅតាមបណ្ដាគោលដៅអោយទាន់ពេលវេលា ។
ផ្សាយ:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់



