ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីចាប់ឆ្នោតយកលេខដីឡូតិ៍និងផ្ទះ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សម្រាប់បុគ្គលមានសិទ្ធិទទួលដីឡូតិ៍និងផ្ទះគម្រោងទី១ ចំនួន៥៣៨គ្រួសារខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ.។

(ខេត្តស្ទឹងត្រែង): ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីចាប់ឆ្នោតយកលេខដីឡូតិ៍និងផ្ទះ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សម្រាប់បុគ្គលមានសិទ្ធិទទួលដីឡូតិ៍និងផ្ទះគម្រោងទី១ ចំនួន៥៣៨គ្រួសារ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅនិងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ.។
សូមរំលឹកថា ប្រជាពលរដ្ឋទាំង ៥៣៨ គ្រួសារ សុទ្ធតែបានឆ្លងកាត់ ការវាយតម្លៃលក្ខណៈសម្បត្តិ ៤យ៉ាង ដូចខាងក្រោមៈ
១-ប្រជាពលរដ្ឋជាជនជាតិខ្មែរពីកំណើត
២-ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ
៣-ប្រជាពលរដ្ឋដែលមិនមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន។
៤-ប្រជាពលរដ្ឋដែលបានសម្រេចចិត្តចង់ទៅរស់នៅកន្លែងថ្មីដែល រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍៕
ផ្សាយ:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ប្រជាជនខេត្តកណ្តាល







