ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ អំពាវនាវដល់ភ្ញៀវអន្តរជាតិគ្រប់ជាតិសាសន៍​ ជាពិសេសអ្នកធុរកិច្ចចិន អញ្ជេីញ​មកទស្សនាកំសាន្ត​ និងវិនិយោគក្នុងខេត្តព្រះសីហនុ​ ខណ:ខេត្តមួយនេះមិនត្រឹមតែជាទិស​ដៅ​ទេសចរណ៍​ដ៏សំបូរបែប​ ប៉ុន្តែជាប៉ូលសេដ្ឋកិច្ច​ ឧស្សាហកម្ម​ ពាណិជ្ជ​កម្ម​យ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា

(ខេត្ត​ព្រះសីហនុ)​:នៅក្នុង​កិច្ច​សម្ភាសន៍​ជាផ្លូវការចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ​ ជាស្ថាប័ន ក្នុងពិធីបេីកវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦​ ក្រោមប្រធានបទ – ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ – កម្ពុជា” នាព្រឹកថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២៦​ ក្នុងសណ្ឋាគារសុខា ក្រុងព្រះសីហនុ​ ឯកឧត្តម​ ​ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែងដូចនេះថា ក្នុងនាមរដ្ឋបាល​ខេត្តព្រះសីហនុ​ ឯកឧត្តម​សូមអំពាវនាវដល់បងប្អូន ភ្ញៀវជាតិ​ និងអន្តរជាតិ​ទាំងអស់​អញ្ជេីញមកទស្សនាកំសាន្តអោយបានច្រេីនកុះករ ទោះបីខេត្តព្រះសីហនុ​ បាននឹងកំពុងបន្តបេីកយុទ្ធនាការបង្ក្រាបការឆបោកតាមប្រពន្ធ័អនឡាញអោយអស់ឫសគល់ តែមិនមែនជាបញ្ហាប្រឈមនោះទេ រដ្ឋបាលខេត្តធានាជូននូវ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សុខសុវត្ថិភាព សន្តិភាពគ្រប់កាល:ទេស:ចំពោះភ្ញៀវដែលបានមកខេត្តព្រះសីហនុប្រកបដោយទំនុកចិត្ត។

ឯកឧត្តម​ បន្ថែមទៀតថាខេត្តព្រះសីហនុ​ មិនត្រឹមតែជាតំបន់ដែលសំបូរកោះ ឆ្នេរ​ និងកន្លែងកំសាន្តបែបធម្មជាតិប៉ុណ្ណោះទេ​ ប៉ុន្តែខេត្តព្រះសីហនុ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធ​នាមថាជា ” តារារះ​ នៃ​ទីស​និរតី​”​ ហេីយរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តយុទ្ធសាស្ត្រលើកទឹកចិត្តពិសេស ដើម្បីជំរុញការវិនិយោគ និងធុរកិច្ចនៅក្នុងខេត្តព្រះសីហនុផងដែរ។​ លេីសពីនេះរបស់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់ប៉ូល សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា គោលបំណងចម្បងនៃកម្មវេទិកានេះ ដើម្បី  ផ្សព្វផ្សាយយុទ្ធនាការរដូវកាល បៃតង (Green Season)៖ បង្ហាញពី ទេសភាពស្រស់ត្រកាល វប្បធម៌ដ៏សម្បូរ បែប និងបរិយាកាសសុខសន្តិភាពនៃខេត្ត ព្រះសីហនុក្នុងការទាក់ទាញវិនិយោគិន និងទេសចរចិន​ និងការបេីកជើងហោះហើរត្រង់រវាងប្រទេសចិន និង ខេត្តព្រះសីហនុ។

ឯកឧត្តម​រដ្ឋ​មន្ត្រី​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរទេសចរណ៍ និង មន្ទីរពាក់ព័ន្ធ ដែលបានបង្កើត ត្រេនឌីង (Trending) ជាច្រើនផ្សព្វផ្សាយទៅកាន់ ពិភពលោក បង្ហាញពីសក្តានុពលខេត្ត ព្រះសីហនុ និងលើកទឹកចិត្តឱ្យមានការ លើកស្លាកបន្ថែមទៀត នៅតំបន់ទេសចរណ៍ ទាំងលើដី និងបង្ហោះលើ (Social Media) ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ដែល មានស្រាប់ឱ្យកាន់តែទូលំទូលាយទៅកាន់ ពិភពលោក។

សូមជម្រាប​ជូន​ថាវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦​ ក្រោមប្រធានបទ – ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ – កម្ពុជា” ភ្ញៀវកិត្តិយសសំខាន់ៗ រួមមាន ថ្នាក់ដឹកនាំ និងតំណាងពីតំណាងក្រសួង-ស្ថាប័ន, ការិយាល័យ កុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ, ខេត្ត/ក្រុងសម្ព័ន្ធមេត្រីភាព, នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, អាជ្ញាធរដែនដី, បណ្តាសមាគមមិត្តភាពវិនិយោគកម្ពុជា-ចិន, អ្នកសារព័ត៌មានចិន និងប្រតិបត្តិករទេសចរណ៍ចិន ពីខេត្តហៃណាន ក្វាងតុង ទីក្រុងសៀងហៃ ណានជីង អ៊ូស៊ី ចឹងទូ និងទីក្រុងឆុងឈីង សរុបប្រមាណ ២៥០នាក់ ក្នុង នោះមានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកប្រមាណ ៤០ ក្រុមហ៊ុន និងក្រុមហ៊ុនទេសចរណ៍ចិនប្រមាណ ៤០ក្រុមហ៊ុន​ វេទិកា​នេះមានរយះពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៩-៣០ខែកក្កដា នេះ។​

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តព្រះសីហនុ​ ក៏មានរៀបចំនូវព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង ដើម្បីជំរុញការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍ក្នុងរដូវកាលបៃតង ដែលមានការប្រគំតន្ត្រីអមជាមួយការរៀបចំតាំងស្តង់ផលិតផលក្នុងស្រុក មួយចំនួន ជាពិសេសការរៀបចំសកម្មភាពទាក់ទាញសកម្មភាពកីឡាទេសចរណ៍មួយចំនួនដូចជា ប្រដាល់គុនខ្មែរ ប្រកួតបាល់ទះលើឆ្នេរខ្សាច់ ប្រកួតវាយកូនឃ្លីលើតុ និងប្រកួតចំបាប់កាច់ដៃ នេះជាព្រឹត្តិការណ៍មួយសំខាន់ដែល រដ្ឋបាលខេត្ត តែងតែរៀបចំជំរុញការទាក់ទាញទេសចរណ៍ក្នុងរដូវកាលបៃតង តាមគោលការណ៍ណែនាំរបស់ ក្រសួងទេសចរណ៍។

ក្នុងវេទិកាដែលមានរយៈពេល ០២ថ្ងៃនេះ ក៏នឹងមានការបង្ហាញអំពីចំណាប់អារម្មណ៍តាមរយៈការធ្វើសម្ភាស ជាមួយតំណាងមន្ទីរទេសចរណ៍ចិន ក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិ អំពីការចូលរួមក្នុងវេទិកាធុរកិច្ច ទេសចរណ៍ ការរៀបចំបង្កើត និងការតភ្ជាប់ទំនាក់ទំនងទេសចរណ៍ចិន និងខេត្តព្រះសីហនុ (កម្ពុជា)។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង