ខ្ញុំបាទ មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសហព័ត៌មានដើម្បីសន្តិភាព សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតជូនចំពោះ ឯកឧត្តម ណេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញប្រគល់ប័ណ្ណសរសើរជូនខ្ញុំបាទ ក្នុងពិធីបិទបញ្ចប់ជាស្ថាពរនៃវគ្គបណ្តុះបណ្តាលទី៩។

ការទទួលបាននូវប័ណ្ណសរសើរនេះ គឺជាមហាកិត្តិយស និងជាការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់រូបខ្ញុំបាទ ក៏ដូចជាសមាគមទាំងមូល ក្នុងការបន្តបេសកកម្មចូលរួមចំណែកក្នុងវិស័យព័ត៌មាន ដើម្បីសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។
ជាទីបញ្ចប់ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ សូម ឯកឧត្តមរដ្ឋមន្ត្រី ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិ និងសូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
