ឯកឧត្តម ម៉ាង ស៊ីណេត សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស

(ខេត្តព្រះសីហនុ)​: នៅរសៀលថ្ងៃអាទិត្យទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស​ នៅសាខា​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្ថិតក្នុង​ភមិ៣ សង្កាត់១​ ក្រុងព្រះសីហនុ​។

អំណោយដែលទទួលបានពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ​ ក្នុងនោះ រួមមាន: អង្ករ ត្រីខ ម្សៅស៊ុប និងកាហ្វេ​ ជាដេីម។

តាងនាមរដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងកាយវិការប្រកបដោយភាពរស់រវេីកមិនអាចកាត់ថ្លៃបានក្នុងចូលរួមចំណែកគាំទ្រដល់​រដ្ឋបាល​ខេត្តព្រះសីហនុ។

 

ផ្សាយ​:ថ្ងៃទី​២ ខែសីហា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

ព័ត៌មានដែលជាប់ទាក់ទង