លោក​ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់គេហដ្ឋាន១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដលគ្រួសារវីរៈយុទ្ធជនដែលបានពលីនៅសមរភូមិមុខការពារទឹកដីពីការឈ្លានពានរបស់ចោរសៀម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

(ខេត្ត​កណ្តាល)​: នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម​ និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ប្រគល់អំណោយនិងប្រគល់គេហដ្ឋាន១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដលគ្រួសារវីរៈយុទ្ធជនដែលបានពលីនៅសមរភូមិមុខការពារទឹកដីពីការឈ្លានពានរបស់ចោរសៀម ដែលគេហដ្ឋាននេះស្ថិតនៅក្នុងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

 

ផ្សាយ​:ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល

ព័ត៌មានដែលជាប់ទាក់ទង