កម្លាំងកងរាជអាវុធហត្ថ​ខេត្តតាកែវ​ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ខេត្តកំពត​ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន​ និងឃាត់ខ្លួនជនសង្ស័យ ចំនួន៨ នាក់

(ខេត្ត​តាកែវ)​៖ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦​ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

នៅវេលាម៉ោង៨:១០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានពន្លាតសមត្ថកិច្ចដែនដីទៅសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ខេត្តកំពត ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន នៅចំណុចក្នុងរោង ស្ថិតនៅភូមិអូរុំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។

+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៨ នាក់ (ប្រុស)

១- ឈ្មោះ កប ដាំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

២- ឈ្មោះ សួន ភារ: ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

៣- ឈ្មោះ ឡុង វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

៤- ឈ្មោះ ឆែម ប៉ាលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

៥- ឈ្មោះ ណេ ណៃ ភេទប្រុស អាយុ២៨ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងើត ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

៦- ឈ្មោះ ងន ថាន: ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងើត ឃុំត្រពាំងសាលាខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។

៧- ឈ្មោះ នី បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

៨- ឈ្មោះ កប ថាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិច្រាប ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

+ ដកហូតវត្ថុតាងរួមមាន៖

១- ម្សៅក្រាមពណ៍សថ្លាចំនួន ១០ កញ្ចប់ ទម្ងន់ ៣២.៨០ (ថ្លឹងទាំងសំបកថង់)

២- ទូរស័ព្ទដៃចំនួន ៨ គ្រឿង

៣- ម៉ូតូចំនួន ១ គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

 

ផ្សាយ​:ថ្ងៃទី​៤ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ

 

ព័ត៌មានដែលជាប់ទាក់ទង