កម្លាំង​ជំនាញ នៃការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោកខេត្តព្រះសីហនុ​​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​​រក​សារធាតុ​គ្រឿងញៀន​ អ្នកបើកបរ​រថយន្ត​ធុនធំ

(ខេត្តព្រះសីហនុ)​ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្ដម​ ម៉ាង​ ស៊ីណេត​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រះសីហនុ​ និងការចង្អុលណែនាំជាប្រចាំរបស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក​វរសេនីយ៍ទោ​ នី​ ចាន់ណារ៉ា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដឹកនាំ​កម្លាំងនគរបាល​ចរាចរណ៍​ផ្លូវ​គោក​​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​​រក​សារធាតុ​គ្រឿងញៀន​ អ្នកបើកបរ​រថយន្ត​ធុនធំ​ ចំនួន ២៨នាក់ មានវិជ្ជាមានចំនួន ១នាក់ លេីផ្លូវជាតិលេខ​៤​ ចន្លោះគីឡីម៉ែត្រ​ ២២០-២២១​ ស្ថិតនៅ​សង្កាត់លេខ​១​ ក្រុង-ខេត្តព្រះសីហនុ​ ៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង