អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមបុគ្គលិកអនាម័យតាមឆ្នេរ និងអ្នកថែទាំសួន ចំនួន១៤៩នាក់ ក្នុងក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនបុគ្គលិកថែទាំងសួន និងអ្នកអនាម័យតាមមាត់ឆ្នេរសរុប១៤៩នាក់ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ដោយមានការអញ្ជេីញពីសំណាក់លោក-លោកស្រីប្រធានមន្ទីរ លោក-លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។
នៅក្នុងពិធីនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វេីការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនដែលបានលះបង់កំលាំងកាយចិត្តក្នុងការថែរក្សាអនាម័យ បរិស្ថាន អោយមានសណ្តាប់ល្អ និងជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតថ្នាក់ជាតិប្រចាំឆ្នាំ មិនថាតាមតំបន់ឆ្នេរឫក៏នៅតាមទីប្រជុំជន។
បន្ថែមពីនេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអំពាវនាវដល់បងប្អូនអ្នកសម្អាត និងថែទាំសួនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាអនាម័យធ្វេីយ៉ាងណាក្នុងការជម្រុញអោយទីក្រុង ក៏ដូចជាបរិស្ថានតាមឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ អោយកាន់តែស្អាតជារៀងរាល់ថ្ងៃ ដេីម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត និងបន្តជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាត ឆ្នេរស្អាត ប្រចាំឆ្នាំបន្តទៀតផងដែរ។
លេីសពីនេះឯកឧត្តម ក៏បានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះបងប្អូន កម្មករ-បុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំង កាយចិត្តយ៉ាងសកម្មក្នុងការបំពេញការងារ កន្លងមក រួមទាំងបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនមកចែកជូនដល់ប្អូននាឨកាសនោះផងដែរ។
អំណោយដែលបានផ្តល់ជូនសម្រាប់បងប្អូននាពេលនោះរួមមាន:
-អង្ករចំនួន ១បាវ (២៥ គីឡូក្រាម)
-ទឹកសុទ្ធ ១កេស
-ទឹកក្រូច ១កេស
-ទឹកត្រី ១យូរ
-ទឹកស៊ីអ៊ីវ ១យូរ និង ថវិកាម្នាក់ៗ ចំនួន ២០០,០០០ រៀល៕
ផ្សាយ:ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)














