ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ 

(ទីក្រុង​ឡា​អេ)​: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ម៉ោងនៅហូឡង់) នៅវិមានសន្តិភាព ទីស្នាក់ការកណ្តាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ ខណៈកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

ប្រភព​:Neth​ Pheaktra(ផេក)​

 

ព័ត៌មានដែលជាប់ទាក់ទង