ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពី “ប្រព័ន្ធរាយការណ៍ និងដកហូតមាតិកាអនឡាយ” រវាងក្រុមការងារបច្ចេកទេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន

(រាជធានីភ្នំពេញ): ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពី “ប្រព័ន្ធរាយការណ៍ និងដកហូតមាតិកាអនឡាយ” រវាងក្រុមការងារបច្ចេកទេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សាលប្រជុំព្រះវិហារ ទីស្ដីការក្រសួងព័ត៌មាន
ក្នុងគោលបំណងនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់អ៊ីនធឺណែត និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បាននាំមកនូវផលប្រយោជន៍ជាច្រើន ប៉ុន្ដែក៏បានបង្កឲ្យមានការកើតឡើង និងការរីករាលដាលនៃមាតិកាខុសច្បាប់ និងមាតិកាគ្រោះថ្នាក់លើប្រព័ន្ធអនឡាញយ៉ាងច្រើននៅកម្ពុជា។ មាតិកាទាំងនោះរួមមាន៖ សម្ភារៈបំពានផ្លូវភេទកុមារ (CSAM) មាតិកាអាសអាភាស ហិង្សា និងគំរាមកំហែង មាតិកាជំរុញអំពីរើសអើង មាតិកាជំរុញឱ្យធ្វើបាបខ្លួនឯង ការផ្សព្វផ្សាយផលិតផលប៉ះពាល់សុខភាព/ឱសថខុសច្បាប់ មាតិការំលោភកម្មសិទ្ធិបញ្ញា មាតិកាទាក់ទង នឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងមាតិកាក្លែងបន្លំអត្តសញ្ញាណជាដើម។
ហានិភ័យ និងគ្រោះថ្នាក់នៃមាតិកាទាំងនោះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពសុខុមាលភាព សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ដ្រី ព្រមទាំងរាំងស្ទះដល់ការកសាងទំនុកចិត្តក្នុងបវិវត្តកម្មឌីជីថល។
ផ្សាយ:ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ក្រសួងព័ត៌មាន








