កម្ពុជា-ចិន ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចអភិវឌ្ឍន៍តំបន់ សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ.

(ខេត្តព្រះសីហនុ): កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា-ចិន បានអនុវត្តយន្តការការងារ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្រប ខណ្ឌអនុស្សារណៈយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តជំរុញកិច្ចអភិវឌ្ឍន៍តំបន់ សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ និងបន្តជំរុញលើក កម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជំនួបក្នុងកិច្ចប្រជុំនេះធ្វេីឡេីងនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់បិទត្រាំង ក្រុងព្រះសីហនុ។
កិច្ចប្រជុំលើកទី៤ របស់ គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ច សហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន ដើម្បីអនុវត្ត យន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង ក្របខណ្ឌអនុស្សារណៈយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជានិងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Ling Ji អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋ ប្រជាមានិតចិន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ។
ផ្សាយ:ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)














