ពិធីបើកយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ “Say No to Fake News” ក្នុងខេត្តព្រះសីហនុចាប់ផ្តេីមជាផ្លូវការ.

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃ១០ ខែ កក្កដា ឆ្នាំ២០២៥
រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរព័ត៍មានខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងលោក ឡុងឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងមានវត្តមានអ្នកចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អង្គការ សមាគមអ្នកសារព័ត៌មាន សរុបជាង ២០០នាក់ ពិធីនេះរៀបចំនៅទីតាំងវេទិកា៧មករា សង្កាត់៣ ក្រុងព្រះសីហនុ។
ឆ្លៀតក្នុងឨកាសនោះ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក” និយាយថាទេចំពោះព័ត៌មានក្លែង ក្លាយ” បានចាប់ផ្តើមបើកយុទ្ធនាការ កាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានការចូលរួម ដោយផ្ទាល់ពីថ្នាក់ដឹកនាំសំខាន់ៗ និងមានការចូលរួមតាមប្រព័ន្ធ Zoom ពីមន្ត្រីរាជការ មន្ត្រីអ្នកនាំ ពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មានតាមរាជធានី ខេត្តទាំង២៥ ព្រមទាំងយុវជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម សរុបប្រមាណជាង១ពាន់នាក់។
យុទ្ធនាការនេះបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ ដោយផ្តើមពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៦ ។ ជាការកត់សម្គាល់ឆ្នាំ២០២៤ ក្រុម ការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែង ក្លាយសរុប ៣៦៥១ ករណី កើនឡើងប្រមាណ ១៤% បើធៀបឆ្នាំ២០២៣ គោលដៅរបស់យុទ្ធនាការ គឺការកាត់បន្ថយព័ត៌មានក្លែងក្លាយឲ្យមកនៅកម្រិតអប្បបរិមា សំដៅធានាសន្តិសុខព័ត៌មាន ពោលគឺទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ក្នុងយុទ្ធនាការនេះផងដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរព័ត៌មានបានខិតខំយកចិត្តទុកដាក់អនុវត្តនូវគ្រប់សកម្មភាពក្នុងនោះ
-ផលិតស្ពតខ្លីៗបញ្ជូនទៅគណៈកម្មការជាតិ ក្រសួងព័ត៌មាន និងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដូចជា: វិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គមនានាមាន: គណនីហ្វេសបុក, ឆាណែលតេឡេក្រាម, ក្រុមតេឡេក្រាម, យូធូប, ទំនួន០១, អិនស្តាក្រាម, និងបណ្តាញតិកតុក, ។
-ផ្សាយសារសម្លេង និងឃ្លីបវីដេអូពីលេខាធិការដ្ឋានគណៈកម្មការជាតិសម្របសម្រួល ព័ត៌មាន និងសារធារណៈមតិ។
-ផ្សព្វផ្សាយស្ទីកគ័រ ខ្លឹមសារពាក់ព័ន្ធ និងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ។
-ចងបជាតាមទីសាធារណ: ខ្លឹមសារពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ។
-ចុះសម្ភាសន៍តាមមូលដ្ឋាន រមណីដ្ឋាន អាជីវករ កម្មករ ចំនួន ៥ លើក ពាក់ព័ន្ធយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ។
-ផ្សព្វផ្សាយតាម LED ចំនួន៤ផ្ទាំង ជាប្រចាំដើម្បីបង្ក្រាបការ យល់ដឹងកាន់តែទូលំទូលាយ អំពីព័ត៌មានក្លែងក្លាយ ។
-សហការចែករំលែកព័ត៌មានទៅកាន់បណ្តាញអ្នកសារព័ត៌មាននៅក្នុងខេត្តចំនួន ៤៤ អង្គភាព និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមក្នុងខេត្ត ។
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងក្តីរីករាយដែលបានចូលរួមជាអធិបតីជាមួយ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”។
ថ្លែងក្នុងពិធីនោះ លោកបានបន្តថា: ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មី បានបង្កឱ្យផ្ទុះអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង ការមាក់ងាយ រំខានដល់សណ្តាប់ធ្នាប់នយោបាយ និងសង្គមនៅជុំវិញពិភពលោក និងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងបុគ្គលនិងសង្គម។ ក្នុងនោះ បញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មាន ដែលមានចរិកបំភាន់ និងបំពុលសង្គមហើយងាយបោកប្រាស់ប្រជាពលរដ្ឋ។ ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្តាញ សង្គម ដោយជនខិលខូចធ្វេីសកម្មភាពញុះញង់ លាបពណ៌លើរាជ រដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍ នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម។ ស្របពេលដែលប្រព័ន្ធ ផ្សព្វផ្សាយទំនើប(ឌីជីថល) កាន់តែរីកចម្រើនទៀត យុវជនគឺជាក្រុម មនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះ បំផុត។
ហេតុដូច្នេះហើយ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹង ក្លែងក្លាយ គឺជានិន្នាការសកលដែលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការបង្កើតយន្តការដោះស្រាយ និងការរិះរកមធ្យោបាយល្អៗ ដោយបូកបញ្ចូលទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីគ្រប់ ភាគី រាប់ទាំងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិតនេះឱ្យមានប្រសិទ្ធភាព។
រាជរដ្ឋាភិបាល ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដាក់ ចេញនូវយន្តការ និងវិធានការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ“៣ ប” គឺ “បព្រាប បន្សាប និងបង្ក្រាប ” ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននឹងកំពុងអនុវត្ត កិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈការបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញ ទំនាក់ទំនងសង្គមបរទេស Google Facbook TikTok ជាដើម ។
លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថាព័ត៌មានក្លែងក្លាយមានបី ប្រភេទ ក្នុងនោះមាន៖
១.ព័ត៌មានក្លែងបន្លំ ជាប្រភេទព័ត៌មានមិនពិតដែលបានបង្កើត ឡើង ហើយយកទៅផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បី បំភាន់ ឬបោកប្រាស់សាធារណៈជនក្នុងគោលបំណងបង្កផល ប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ ។
២. ព័ត៌មានបំភ្លៃ ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពី ព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។
៣.ព័ត៌មានភាន់ច្រឡំ ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេ ផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនា ធ្វើឱ្យ មានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលទទួលបានដោយគ្មានបំណងធ្វើឱ្យខូច ខាត ឬប៉ះពាល់ផលប្រយោជន៍បុគ្គល ស្ថាប័ន ឬប្រទេសណា មួយឡើយ។
មុននឹងបញ្ចប់លោក អភិបាលរងខេត្តព្រះសីហនុ ក៏បានលេីកយកចំនុចសំខាន់ៗចំនួនបីមកក្រេីនរលឹកផងដែរថា:
ដើម្បីជឿថាព័ត៌មាននោះពិតឬមិនពិត យើងត្រូវពិនិត្យមើល ប្រភពព័ត៌មាន កាលបរិច្ឆេទ អត្តសញ្ញាណស្ថាប័ន ឬគណនី ដែលផ្សព្វផ្សាយព័ត៌មាន ជាពិសេសត្រូវពិនិត្យមើលថា ព័ត៌មាននោះ មានសារព័ត៌មានវិជ្ជាជីវៈដទៃចុះផ្សាយដែររឺទេ? ។
ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ យើងត្រូវជម្រុញការ ផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅ បាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយ ដឹកមុខយើង ឬ ក៏កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយ ។
ចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវតែប្រកាន់នូវគោល ការណ៍ តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈ មួយរបស់អ្នកសារព័ត៌មាន។ មុននឹងចេញផ្សាយព័ត៌មាន ត្រូវតែប្រកាន់គោលការណ៍តុល្យភាពព័ត៌មានរវាងបុគ្គល ដែលត្រូវគេចោទប្រកាន់ និងត្រូវតែមានការបកស្រាយ ។
ផ្សាយ:ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)


























