រដ្ឋបាលខេត្តព្រះសីហនុ​ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃ កម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក.

(ខេត្ត​ព្រះសីហនុ)​: ថ្ងៃអាទិត្យ ៣ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥​ ឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ឯកឧត្តម​ វង្ស​ផាណាត​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទប្រធានមន្ទីរ គ្រប់ស្ថាប័ន និងសិស្សានុសិស្ស​ ចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសារទរការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃ កម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌល ផ្សះផ្សានិង សន្តិភាព ក្នុងបញ្ជីមេតិកភណ្ឌពិភពលោក ដែល ប្រព្រឹត្តទៅនៅ មុខវេទិការឯករាជ្យ ៧មករា​ ស្ថិតនៅក្នុងសង្កាត់៣ ក្រុង​ ព្រះសីហនុ។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានគូសបញ្ចក់ថា: ​ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារ បូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូ ណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋ កម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

បញ្ជាក់​: ពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋ កម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅ ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់ អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែកក្កដា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ​ វាសនា(Harry​VS)​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង