ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងជួបគ្នានៅថ្ងៃសុក្រនេះ ស្តីពី ការប៉ះទង្គិចគ្នារវាងថៃនិងកម្ពុជា.

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកើតឡើងនៃជម្លោះ ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញ ផ្សាយយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២៥ ខែ កក្កដានេះ។

បើតាម AFP កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងតាមការស្នើសុំរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ហើយកិច្ចប្រជុំធ្វើឡើងដោយបិទទ្វារ។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពរបស់កម្ពុជា៕

 

ផ្សាយ:ថ្ងៃទី​២៥ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន

សៅ​ ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង