ឯកឧត្តម​ ខូយ​ រី​ដា​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បន្តសកម្មភាពយ៉ាងរស់រវេីក ក្នុងការនាំចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន.(មានវីដេអូ)​

(ខេត្ត​ពោធិ៍សាត់)​ : សកម្មភាពដ៏​រស់រវេីករបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណ:ភិបាលខេត្តពោធិ៍សាត់​ ដេីរតួយ៉ាងសំខាន់ក្នុងកិច្ចការរដ្ឋបាលជាថ្នាក់ដឹកនាំខេត្តប្រកបដោយបញ្ញាណ ជាក់ស្តែងថ្មីៗកន្លងទៅនេះ​ឯកឧត្តមអភិបាលខេត្ត បានយកតួនាទីជាមន្ត្រី បំរើរាស្ត្រ​ ស្របតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​បានដឹកនាំ មន្ត្រីរាជការ ស្ថាប័ន មន្ទីរ អង្គភាព កងកំលាំងពាក់ព័ន្ធ ជុំវិញចុះជួប និងសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ​នៅតាម បណ្តា តំបន់ ក្រុង ស្រុក និងទូទាំងខេត្តពោធិ៍សាត់ នា ឱកាសមុនរដូវចូលឆ្នាំខ្មែរ ប្រពៃណីរជាតិ និងក្រោយ រដូវ ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នេះជាសារបញ្ជាក់អោយឃើញនៃកាយវិកាយដ៏រស់រវេីកក្នុងនាមជា​ថ្នាក់ដឹកនាំ ដែលប្រកាន់ភ្ជាប់នូវតួនាទី ដែលខ្លួនបានទទួលអំណាច ជាមន្ត្រី ដែល ទទួលបានមកពី ប្រមុខរាជរដ្ឋាភិបាល​ប្រគល់ជូន ក្នុងតួនាទីនេះទៀតសោធ ឯកឧត្តម ខូយ រីដា ប្រកាន់ជំហរ យ៉ាង មុតមាំ យកមកប្រើ ក្នុងនាមជាមន្ត្រី​ថ្នាក់ដឹកនាំ និងជា អ្នកបំរើរាស្ត្រ អោយចំគោលដៅ ហើយក៏ជាការអនុវត្ត តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់​ របស់សម្តេចទាំងទ្វេ​ ពិសេស​  សម្តេចតេជោ ហ៊ុន សែន ដែលច្រើនតែ ចង្អុលបង្ហាញ ជូន។

 

ផ្សាយ​:ថ្ងៃទី​២១ ខែមេសា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​និពន្ធនាយក​រង​ប្រចាំខេត្តពោធិ៍សាត់

 

ព័ត៌មានដែលជាប់ទាក់ទង