សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាបអគារប្រព្រឹត្តបទល្មើសឆបោកអនឡាញ ០២ទីតាំង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់.

(បន្ទាយមានជ័យ)​៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់ និងរកឃើញឧបករណ៍សម្ហារដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

 

ផ្សាយ​:ថ្ងៃទី​២២ ខែមេសា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

ប្រភព​:គ្រុប​ព័ត៌មាន​ទាន់​ហេតុការណ៍

 

 

ព័ត៌មានដែលជាប់ទាក់ទង