ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងបទល្មើសគ្រឿងញៀន ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា.

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃ២១ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងបទល្មើសគ្រឿងញៀន ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាសភាពចូលរួមពី នាយក-នាយករង មន្ត្រីទាំងអស់ នៃការិយាល័យប្រឆាំងការសម្អាតប្រាក់ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមាជិកក្រុមការងារ បសប.ហភ រួមទាំងសមាជិកក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារ បសប.ហភ សរុបចំនួន ២៩រូប (ស្រី ៧រូប) នៅទីស្តីការក្រសួងមហាផ្ទៃ ៕
ផ្សាយ:ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷អគ្គស្នងការនគរបាលជាតិ(FB)












