កម្លាំងកងរាជអាវុហត្ថស្រុកស្ទឹងហាវ ដាក់គោលដៅ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និងស្វែងរកបទល្មើសផ្សេងៗ

(ខេត្តព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ចំនួន០៤នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក គឹម សុខ មេបញ្ជាការរង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយ លោក កុយ សាមឌី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ បានដាក់គោលដៅ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និងស្វែងរកបទល្មើសផ្សេងៗ នៅ ចំណុចរង្វង់មូលអូរត្រេះ ស្ថិតក្នុងក្រុមទី១ ភូមិ១ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ៕
ការដាក់គោលដៅ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និងស្វែងរកបទល្មើសផ្សេងៗនេះគឺធ្វេីឡេីងក្នុងគោលបំណងធានាអោយបាននូវ សុខសន្តិភាព សុវត្ថិភាព ស្ថេរភាពសង្គម និងលុបបំបាត់អោយរាល់បទល្មេីសជាក់ស្តែង ស្របតាមគោលនយោបាយរបស់ប្រុមុខរាជរដ្ឋាភិបាល ភូមិ/ឃុំ/ស្រុក មានសុវត្ថិភាពដែលមានទាំង ៧ចំនុច៕
ផ្សាយ:ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷កងរាជអាវុធហត្ថខេត្តព្រះសីហនុ(FB)







