ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ និងបន្តចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីករ នៅផ្សារត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់៕

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបន្តជួយជ្រោមជ្រែង សាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ដែលស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឨកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វេីការកោតសរសើរ អ្នកគ្រូនាយិកា និងអ្នកគ្រូ លោកគ្រូ ដែលបានចូលរួមថែរក្សាបរិស្ថាន អនាម័យក្នុងបរិវេណសាលាបានយ៉ាងល្អ និងកំពុងកែប្រែ មុខមាត់ក៏ដូចជាសោភ័ណភាពសាលារៀនជាបណ្តើរៗ និងសង្ឃឹមថាទៅថ្ងៃអនាគត សាលានេះនឹងក្លាយជាសាលាស្ដង់ដាគំរូនៅក្នុងស្រុកដែលអាចប្រកួតប្រជែងទៅនឹងសាលាដ៏ទៃទៀត។
នៅវេលាថ្ងៃដដែលនោះដែរ បន្ទាប់ពីជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ រួចមក ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តដំណេីរចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីករ នៅផ្សារត្រពាំងជង ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ប្រកបដោយភាពស្និទ្ធិស្នាល និងរួសរាយរាក់ទាក់៕
ផ្សាយ:ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ទូរទស្សន៍ពោធិ៍សាត់(FB)


















