សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។

(រាជធានី​ភ្នំពេញ)​: នា​ព្រឹកថ្ងៃ​ទី២៦ ខែមេសា​ ឆ្នាំ២០២៦ សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។

សម្តេច​ធិបតី​: ការប្រារព្វ “ទិវាពលកម្មអន្តរជាតិ ១​ ឧសភា” រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ “បុណ្យការងាររបស់ជាតិ” ដើម្បីរំព្ញកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ ក្នុងន័យនេះ ការប្រារព្វទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ”​ គឺឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាពរបស់កម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងប្រទេស តាមរយៈការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងអន្តរជាតិ។

 

ផ្សាយ​:ថ្ងៃទី​២៦ មេសា ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:STPM

 

 

ព័ត៌មានដែលជាប់ទាក់ទង