លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំក្រោមការដឹកនាំពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្ដាល

នៅរសៀលថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន
ចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំក្រោមការដឹកនាំពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្ដាល ដើម្បីត្រួតពិនិត្យ និងដាក់កម្លាំងចូលគោលដៅត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិ២៣ ប្រវែង១៩.៨៣៣គីឡូម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។

ព័ត៌មានដែលជាប់ទាក់ទង