ប្រជាពលរដ្ឋ១ក្រុម តំណាងប្រជាពលរដ្ឋ​ជាច្រេីនគ្រួសារទៀត ក្នុងភូមិ៣ (ភូមិតាអុឺង) សង្កាត់១ ក្រុងព្រះសីហនុ កើតទុក្ខមិនសុខចិត្ត ខណៈពួកគាត់មិនអាចធ្វើរបងលើព្រុំដីរបស់ខ្លួន.(មានវីដេអូ)​

(ខេត្តព្រះសីហនុ) ប្រជាពលរដ្ឋមួយក្រុមប្រមាណ ជា២ទៅ៣គ្រួសារ ដោយពួកគាត់សុំមិនបញ្ចេញឈ្មោះតំណាងអោយប្រជាពលរដ្ឋជាច្រេីនគ្រួសារទៀត ស្ថិតនៅក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះកើតទុក្ខមិនសុខចិត្ត បានរត់មកខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ហេតុអ្វីបានជាពួកគាត់មិនអាចធ្វើរបងនៅលើព្រុំដីដែលជាកម្មសិទ្ធិរបស់ខ្លួនបាន?

តាមប្រភពប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលមានកាន់ លិខិតលេខ៩០៣៩/២៣ និង៩៨៣០/២៣ ចេញ ដោយរដ្ឋបាលសង្កាត់លេខ១ លោកចៅសង្កាត់ ឈិត សុផាត និងលោកមេភូមិ៣ ញ៉ែត បូណា កាលពី ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រាប់មកអង្គភាពសារព័ត៌ មានយើងថា កាលពីម្សិលមិញថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ មានប្រជាការពារភូមិមួយរូបត្រូវបានដែលគេ និយមហៅឈ្មោះថាស្មី បានមកណែនាំប្រាប់ពួកគាត់ កុំអោយធ្វើរបងនៅទីកន្លែង(ដី)របស់ពួកគាត់ ដោយ សំអាងថាដីនេះជាដីរបស់សហគមន៍.

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ ក្រុមការងារសារព័ត៌មានរបស់យើងក៏បានធ្វើកិច្ច សម្ភាសន៍ផ្ទាល់តាមទូរសព្ទ័ជាមួយប្រជាកាពារភូមិ ប៉ុន្តែ គាត់បានប្រាប់ថាគាត់មិនបានឃាត់ទេ គឺគាត់ចុះទៅ ឃើញប្រជាពលរដ្ឋធ្វើរបងនោះរួចរាល់ទៅហើយ គាត់ បានបន្ថែមទៀតថាបើសិនបងប្អូនអ្នកសារព័ត៌មាន ចង់ដឹងរឿងបន្ថែមសូមអញ្ជើញទៅទីស្នាក់ការភូមិ៣ ចង់ដឹងរឿងបន្ថែមសូមអញ្ជើត ខណៈលោកឈិត សុផាត ចៅសង្កាត់១ មិនទាន់មានការបកស្រាយបំភ្លឺនៅឡើយទេ ពេលអង្គភាពរបស់យើងឆាតសួរនាំតាមរយៈប្រព័ន្ធតេឡេក្រាមរបស់គាត់.

ដោយឡែកមេភូមិ៣ លោក​ ញ៉ែត បូណា គាត់បានឆ្លើយប្រាប់ក្រុមការងារអង្គភាពយើងថា​ មិនបានដឹងឫក៏បញ្ជាអោយមានប្រជាការពារចុះទៅហាមឃាត់ពលរដ្ឋនោះឡើយ ហើយក៏មិនអាចធ្វើបកស្រាយដឹងដែរ ព្រោះដីខាងលើ គឺគ្មានបញ្ជាក់លេខសម្គាល់ក្បាល់ដី បានត្រឹមតែនិយាយថាកន្លែងខ្លះគេកាត់អត់ចេញប្លង់អោយមានន័យថា ដីនៅក្នុងសហគមន៍របស់រដ្ឋ រដ្ឋជាអ្នកគ្រប់គ្រង់ហើយបើដីនោះពុំមានចេញចុងសន្លឹកដោយ អាជ្ញាធរខេត្ត/ក្រុងទេគឺដីមិនស្របច្បាប់ទេ ប៉ុន្តែត្រូវរង់ចាំរដ្ឋធ្វើកាត់ឆ្វេលទៅថ្ងៃក្រោយទៀត.

លោកមេភូមិ ក៏បានបញ្ជាក់ទៀតថា បើដីណាគេធ្លាប់រុះរើហើយគេទៅហាមឃាត់បានគឺអត់អីនោះទេ តែបើដីនោះគេមិនទាន់ កាត់អោយ បានគេហាមឃាត់ ហើយពីមុនមកបេីគេធ្លាប់រុះរើហើយ​ មិនអាចធ្វើអ្វីបាននោះឡើយ ហើយបើដីមិនបានសុំច្បាប់ពីអជ្ញាធរភូមិ/សង្កាត់ គឺខុសច្បាប់ហើយ.

យ៉ាងណាមិញតំណាងប្រជាពលរដ្ឋទាំងនោះ ក៏បាន ឯកភាពគ្នាផងដែរថា ប្រសិនបើដីនោះពិតជាដីចូល ចំណីផ្លូវរដ្ឋមែន សូមអោយអជ្ញាធរភូមិ/សង្កាត់ មេត្តា ជួយចុះមកពិនិត្យណែនាំពួកគាត់ផង ថាតើត្រូវទុក ចំណីផ្លូវប៉ុន្មានម៉ែត្រ ហើយពួកគាត់ត្រូវកាត់ដីរបស់គាត់ ប៉ុន្មានម៉ែត្រ? ឬមួយក៏អោយគាត់រុះរើចេញក៏សុខចិត្ត. ពួកគាត់បានបន្ថែមទៀតថា ស្នើសុំកិច្ចសម្រប់សម្រួលពី លោកអភិបាលក្រុង ជាពិសេសឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាចាត់ មន្ត្រីមូលដ្ឋានចុះពិនិត្យទីតាំងដីរបស់ពួកគាត់ខាងលើ ដោយក្តីអនុគ្រោះផង ថាតើដីនោះជារបស់សហគមន៍ ឫក៏យ៉ាងណាបើគាត់បានទិញពីម្ចាស់មុនដោយ ស្របច្បាប់ ហើយបើដីនោះពិតជាដីរបស់រដ្ឋ ថាតើរដ្ឋ មានដំណោះស្រាយអ្វីសំរាប់ពួកគាត់ទៅថ្ងៃខាងមុខ?

អង្គភាពសារព័ត៌មានរបស់យើងគ្រាន់តែជាកញ្ចក់ឆ្លុះ បញ្ចាំង និងជាអ្នកនាំសារពីប្រជារាស្ត្រទៅកាន់ប្រមុខ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្មានចេតនាញុះញង់ឫ ជាន់ពន្លិចភាគីណាឡើយ អង្គភាពយើងរង់ចាំការបំភ្លឺ បកស្រាយគ្រប់ភាគីពន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ របបអ្នកសារព័ត៌មាន.សូមអរគុណ!

 

ផ្សាយ​:ថ្ងៃទី​២៧ ខែមេសា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង