ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វេីបទបង្ហាញសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦»។
(រាជធានីភ្នំពេញ): នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វេីការបង្ហោះសំណេរលេីបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ឯកឧត្តម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:
ឯកឧត្តម នេត្រ ភក្ត្រា: សន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦»។ ក្នុងរយៈពេលឆ្នាំកន្លងទៅនិងបន្តមកដើមឆ្នាំ២០២៦ នេះ ការស្ទង់មតិបានផ្តល់លទ្ធផលឱ្យឃើញថា ៨០,៨% នៃអ្នកចូលរួមក្នុងការស្ទង់មតិតំណាងឱ្យអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានក្នុងប្រទេសកម្ពុជា បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានថា មានភាពល្អប្រសើរ។ ៨៥,៨% បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ ៧៥,២៦% បានវាយតម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។
ផ្សាយ:ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)



