លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង និងលោកវរសេនីយ៍ឯក ណយ សុភិរុណ ស្នងការរងជាតំណាងចូលរួមសិក្ខាសាលាតម្រង់ទិសស្ដីពីប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណៈមតិជូនថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ

(រាជធានីភ្នំពេញ): នៅរសៀលថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង និងលោកវរសេនីយ៍ឯក ណយ សុភិរុណ ស្នងការរងជាតំណាងចូលរួមសិក្ខាសាលាតម្រង់ទិសស្ដីពីប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណៈមតិជូនថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
ផ្សាយ:ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ស្នងការដ្ឋាននគរបាលខេត្តកណ្តាល






