
(ភ្នំពេញ)៖ បន្ទាប់ពីទទួលការអនុញ្ញាតឱ្យចេញមកផ្ទះ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩.០៤.២០២៦។
នៅព្រឹកថ្ងៃទី៣០.០៤.២០២៦ លោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មានTNM បានចូលបំភ្លឺ និងផ្ដល់ចម្លើយជូនអង្គភាពប្រឆាំងអំពើពុករលួយACUម្ដងទៀត.!។
*នៅព្រឹកព្រលឹមថ្ងៃនេះ លោក សែម បូរ៉ា បានប្រាប់”ដើមរាំង”ថា កាលពីថ្ងៃទី២៩.០៤.២០២៦ រូបលោកបានផ្ដល់ចម្លើយជូនACU តាំងពីព្រឹករហូតដល់ម៉ោង១១យប់..!។
ប៉ុន្តែមិនទាន់ចប់ ហេតុនេះACU តម្រូវឱ្យលោក ចូលបំភ្លឺនៅព្រឹកថ្ងៃទី៣០.០៤.២០២៦បន្ថែមទៀត.!។
*បើតាមលោក សែម បូរ៉ា ការចូលបំភ្លឺនៅពេលនេះ គឺដោយសាររូបលោកធ្វើការចុះផ្សាយព័ត៌មាន ប៉ះពាល់ដល់អង្គភាពប្រឆាំងអំពើពុករលួយACU.។
*ទោះជាយ៉ាងណាក្ដី បងប្អូនអ្នកសារព័ត៌មានជាច្រើននាក់ រួមនិងក្រុមគ្រួសាររបស់លោក សែម បូរ៉ា ផ្ទាល់ ដែលកំពុងតាមដាន ទន្ទឹងរង់ចាំមើលលទ្ធផល! សូមស្នើយ៉ាងទទូចដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលជាថ្នាក់ដឹកនាំដ៏ល្អត្រឹមត្រូវហ្មត់ចត់ និងច្បាស់លាស់ក្នុងការអនុវត្តច្បាប់ សូមមេត្តាខន្តីអភ័យទោសដល់លោក សែម បូរ៉ា សូមត្រឹមអប់រំ រួចអនុញ្ញាតឱ្យគាត់មកផ្ទះវិញនិងមានសេរីភាព ដោយក្ដីអនុគ្រោះ🙏🙏🙏🙏៕
