លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ដោយនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា  ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងនោះលោកអធិការបានណែនាំឱ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យឆាប់រហ័ស កុំឱ្យប្រជាពលរដ្ឋមានការរង់ចាំយូរ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ព័ត៌មានដែលជាប់ទាក់ទង