កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់ បង្ក្រាបទីតាំងKTV មួយកន្លែងដែលមានយីហោ ភោជនីយដ្ឋាន មហាមេឃ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥៣ ក្នុងនោះមាន នារី៣៩នាក់ និងបុរស១៤នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនិង អនីតិជន។

(រាជធានី​ភ្នំពេញ)​: នៅវេលាម៉ោង១២:០០នាទី​ យប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់ ចូលបង្ក្រាប​ ទីតាំង​ KTV មួយកន្លែងដែលមានយីហោ ភោជនីយដ្ឋាន មហាមេឃ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥៣ ក្នុងនោះមាន នារី៣៩នាក់ និងបុរស១៤នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនិង អនីតិជន​ ទីតាំងនេះស្ថិតនៅតាម បណ្តោយផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលប្រតិបត្តិការរួច កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ នារីទាំងអស់ទៅ បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីធ្វើ ការសាកសួរ និងបន្តតាមនីតិវិធីច្បាប់។

 

ផ្សាយ​:ថ្ងៃទី​១ ខែមេសា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

Credit​:FN

 

 

ព័ត៌មានដែលជាប់ទាក់ទង