ឯកឧត្តម​ អភិសន្តិ​បណ្ឌិត​ ស​ ​សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួមពិធីសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិត ចំនួន ៣ ១០៨នាក់ នៅ ខេត្តព្រៃវែង ក្នុងឱកាសខួបអនុស្សាវរីយ៍លើក ទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា​ ២០២៦

(ខេត្ត​ព្រៃវែង)​: នាព្រឹក​ថ្ងៃទី​១ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អភិសន្តិ​បណ្ឌិត​ ស​ ​សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួមពិធីសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិត ចំនួន ៣ ១០៨នាក់ នៅ ខេត្តព្រៃវែង ក្នុងឱកាសខួបអនុស្សាវរីយ៍លើក ទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ នៅបរិវេណក្រុមហ៊ុន អរិន មេនុហ្វេកធីវីង (ខ្មែរ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ក៏បានរៀបចំអាហារសាមគ្គី នឹងផ្តល់ជូននូវក្រមា និងថវិកា ដល់កម្មករ និយោជិត ទាំង ៣ ១០៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន៖ ក្រមា ចំនួន ១ និងថវិកា ចំនួន ៤ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះ ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន៖ ក្រមា ចំនួន ១ និងថវិកា ចំនួន ១៤ម៉ឺនរៀលផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​១ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង