ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទទួលស្វាគមន៍ គណៈប្រតិភូព្រះសង្ឃសៅលីង ១៦អង្គ នៅ រង្វង់មូលព្រះថោងនាងនាគ ដើម្បីជំរុញការ ផ្សព្វផ្សាយទេសចរណ៍

(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ គណៈប្រតិភូព្រះសង្ឃ សៅលីងចំនួន ១៦អង្គ បានអញ្ជើញ មកដល់រង្វង់មូលព្រះថោងនាងនាគ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្នុង គោលបំណងពង្រឹងចំណងមិត្តភាព និង ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ទៅកាន់ ប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹកនាំខេត្ត អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូព្រះសង្ឃសៅលីងដោយផ្ទាល់ ជាមួយនិងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ បំផុត។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ព្រះសង្ឃសៅលីងនាពេលនេះ ត្រូវបានគេ រំពឹងថា នឹងជួយជម្រុញលំហូរភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែ ច្រើនឡើង តាមរយៈការចែកចាយរូបភាព និងវីដេអូនៃតំបន់ទេសចរណ៍ល្បីៗក្នុងខេត្ត ទៅកាន់ឆាកអន្តរជាតិ៕
ផ្សាយ:ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
📷មន្ទីរព័ត៌មានខេត្តព្រះសីហនុ


















