គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយ លោក ឃន ម៉ន បាននាំយកគ្រឿងចក្រធុនធ្ងន់ឈូសឆាយ កម្ទេច និងរុះរើរបងរំលោភបំពាននៅលើចំណីផ្លូវរដ្ឋ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ.(មានវីដេអូ)

(ខេត្តព្រះសីហនុ) ក្រោយពីអង្គភាពសារព័ត៌មានយើង បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធទៅនឹងសំណួររបស់ប្រជាពលរដ្ឋប្រមាណ ជា២ទៅ៣គ្រួសារ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ទៀត ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ថាតើហេតុអ្វីពួកគាត់មិនអាចធ្វើរបងនៅលើព្រុំដីរបស់ ខ្លួនបាន? ស្រាប់តែនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះរដ្ឋបាលខេត្តព្រះសីហនុ បានចាត់អោយ កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយលោក ឃន ម៉ន អភិបាលរងក្រុងព្រះសីហនុ ចុះធ្វើការឈូសឆាយ កម្ទេច និងរុះរេីរបង ដែលអាជ្ញាធរថារំលោភបំពានចូលចំណីផ្លូវរដ្ឋ ចោលភ្លាមៗជាការឆ្លើយតបទៅនឹងមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋទៅវិញ.
ក្នុងសកម្មភាពពេលឈូសឆាយកម្ទេចនោះដែរអង្គភាព សារព័ត៌មានយើង ក៏បានធ្វើកិច្ចសម្ភាសន៍ខ្លីទៅកាន់ លោក អភិបាលរងក្រុងរូបនោះផងដែរ ដោយលោក បានបញ្ជាក់ថាគាត់ចុះមកដើម្បីពិនិត្យ និងសម្របសម្រួលហើយដីនៅទីនេះមួយផ្នែក គឺជាកន្លែងដែលគ្រប់គ្រង ដោយក្រុមហ៊ុន អាន កូ ដីដែលនៅសេសសល់ ប៉ុន្មានទៀត គឺជាកម្មសិទ្ធិគ្រប់គ្រងដោយរដ្ឋបាលខេត្ត ប៉ុន្តែប្រជាពលរដ្ឋនៅតំបន់នេះតែងតែលបលួចធ្វើរបង ជាកម្មសិទ្ធិរបស់ខ្លួនទោះពីមុនមកគណៈបញ្ជាការ ឯកភាពក្រុងធ្លាប់វាយកម្ទេចចោលក៏ដោយ.
លោកបានបន្តទៀតថា ជាក់ស្តែងដូចដែលឃើញស្រាប់ដី ចាប់ពីរបងរបស់ក្រុមហ៊ុន អាន កូ ប្រមាណ៣០ម៉ែត្រ គឺជាផ្លូវដែលស្ថិតក្នុងគម្រោងអភិវឌ្ឍរបស់ខេត្ត និយាយរួម គឺផ្លូវមានសងខាងឫក៏មុខក្រោយទីតាំង ដែលបានកំពុងឈូសឆាយ កម្ទេចចោលនេះ សរុបចំណី ផ្លូវ ៣៨ម៉ែត្រ.
ទោះជាយ៉ាងក្តី អង្គភាពរបស់យើងនៅមិនទាន់មានការ បំភ្លឺឫសំណូមពរណាមួយបន្ថែមពីតំណាងប្រជាលរដ្ឋដែលបានមកខ្សឹបប្រាប់កាលពីវគ្គមុននៅក្នុងតំបន់ពាក់ពន្ធ័ ខាងលើនេះនៅឡើយទេ ហើយអង្គភាពរបស់យើងនឹងធ្វើ តាមដានដោយយកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់ម៉ោងធ្វេីការនៅពេលទទួលការបំភ្លឺបកស្រាយពីប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សព្វផ្សាយបន្តទៀត.
គួរបញ្ជាក់ផងដែរថា ចំនុចទីតាំងខាងលើដែលបាន ឈូសឆាយកម្ទេចនោះ មានរបងដីចំនួន២ឡូត៍
– ឡូត៍ទី១មានប្រវែងបណ្តោយ ២០ម គុណទំទឹង ១៩ម. -ឡូត៍ទី២មានប្រវែងបណ្តោយ ៣០ម គុណទទឹង ១៥ម.
ផ្សាយ:ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)




