លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online SCams) តាមរយៈកម្មវិធី Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

(ខេត្តព្រះសីហនុ): នារសៀល ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online SCams) តាមរយៈកម្មវិធី Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ (ជាន់ទី១)៕
ក្នុងកិច្ចប្រជុំនេះដឹកនាំដោយលោក មីន កុម្ភ: អភិបាលរងខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈមេបញ្ជាការឯកភាពខេត្តតំណាង ឯកឧត្តម ម៉ាង ស៊ីណេត រួមទាំងវត្តមានឯកឧត្តមស្នងការខេត្តព្រះសីហនុ ស្នងការរង និងឯកឧត្តម លោកជំទាវ មន្ត្រីជំនាញជាច្រេីនរូបទៀត៕
ផ្សាយ:ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី(FB)




