ក្រសួង​ព័ត៌មាន​|សេចក្តីជូនដំណឹងស្តីពីការរៀបចំ «កម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)»

(រាជធានី​ភ្នំពេញ)​: ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបថា ក្រសួង និងស្ថាប័នសារព័ត៌មាន ASEAN Top ដោយមានការចូលរួមគាំទ្រពីវិស័យឯកជន នឹងសហការរៀបចំ កម្មវិធីរត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ៖ «ដើម្បីកុមារ ដើម្បីអនាគតយើង» នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ។

កម្មវិធីរត់នៅឆ្នាំនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិ និងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា និងចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ដោយនឹងចាប់ផ្តើមបើកទទួលការចុះឈ្មោះចូលរួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន តាមរយៈ QR Code ដែលមានភ្ជាប់នៅខាងក្រោម ក្នុងតម្លៃ ៥០,០០០រៀល/នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។

 

ផ្សាយ​:ថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង