រដ្ឋបាលខេត្តពោធិ៍សាត់ បាននឹងកំពុងបន្តជំរុញ កែលំអរ សោភ័ណភាព ដងស្ទឹងពោធិ៍សាត់ អោយក្លាយជាទីកន្លែង សួនទេសចរណ៍សារធារណៈដ៏សំបូរបែប និងទាក់ទាញ​

(ខេត្ត​ពោធិ៍សាត់)​: ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:

អភិបាលខេត្តពោធិ៍សាត់ និងជាគណ:បញ្ជាការ​ឯកភាព​ខេត្ត​បាន ផ្អែកលើជំហរ​ដ៏រឹងមាំ​ បោះជំហ៊ានយ៉ាងមុតស្រួចក្នុងការយកចិត្តទុកដាក់លើផ្នែកអនាម័យបរិស្ថាន ខ្ពស់សម្រាប់ពលរដ្ឋ ទូទាំងខេត្តពោធិ៍សាត់ ក្នុងការរស់នៅដោយសុខសន្តិភាព និងសុខមាលភាពល្អ បរិបូរណ៍​។

ជាក់ស្តែង​ គេឃើញសកម្មភាព របស់ ឯកឧត្តម ខូយ រីដា បាននឹងកំពុងបន្តយុទ្ធនាការ ដឹកនាំមន្ត្រីក្រោមឱវាទ​ ចុះពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍កែលំអរ សោភ័ណ​ភាព​នៅតាមដងស្ទឹង ក្នុងក្រុងពោធិ៍សាត់ ចាប់ពីចំណុច ស្ពានថ្ម​ ថ្មីរហូតមកទល់​ និងស្ពានដែក ផ្លូវរថភ្លើង។

គោលបំណងក្នុងគម្រោងត្រង់ចំណុចខាងលេី គឺកែប្រែយ៉ាងណាអោយមានសោភ័ណភាព​រស់រវើក​ មានភាពទាក់ទាញ អោយក្លាយ ទៅជាសួនទេសចរណ៍ដ៏សំខាន់មួយសម្រាប់សារធរណះជន ទៅថ្ងៃខាងមុខ​ ហេីយទុកជាស្នាដៃដល់អ្នកជំនាន់ក្រោយ ទាំងនេះបង្ហាញអោយឃេីញ​ក្នុងការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំខេត្ត ដោយផ្អែកលើគោលជំហរ និងយន្តការពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ ដែលបានកំពុងប្រទេសជាតិអោយកាន់តែរីកចម្រេីន និងស៊ីវិល័យលេីឆាកជាតិ-អន្តរជាតិ ។

ចំណែកប៉ះពាល់ សំណង់ពលរដ្ឋ ដែលសាងសង់ យ៉ាង​អាណាធិបតេយ្យ នាពេលកន្លងមក នៅតាមបណ្តោយដងស្ទឹងខាងលេី ក៏ត្រូវបាន​រដ្ឋបាល​ខេត្ត​ប្រេីយន្តការឈ្នះឈ្នះដេីម្បីដោះស្រាយបញ្ចប់ដោយសន្តិវិធី ដោយប្រជាពលរដ្ឋទទួលយល់ព្រមរុះរើស្ម័ក្រចិត្ត និងការដោះដូរសមរម្យ ពីសំណាក់ពលរដ្ឋផងដែរ ។

 

ផ្សាយ​:ថ្ងៃទី​៥ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​ និពន្ធនាយក​រង​ប្រចាំ​ខេត្ត​ពោធិ៍សាត់

 

ព័ត៌មានដែលជាប់ទាក់ទង