នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿងដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹក ប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម ដេីម្បីចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារ ល្បាតរួមលើកទី៣៦-៣៧ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ ។

(ខេត្តព្រះសីហនុ): រសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវី ទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋាន សមុទ្ររាម ព្រមទាំងនាយនារីជាច្រើនរូប បានអញ្ជើញទៅ ទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿង លេខ២៦៣ ដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹក ប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារ ល្បាតរួមលើកទី៣៦-៣៧ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ។ បន្ទាប់មកនៅ រសៀលថ្ងៃដដែល គណៈប្រតិភូកងទ័ពជើងទឹកប្រជាជន វៀតណាម ដឹកនាំដោយ ឧត្តមនាវីត្រី ម៉ូ វ៉ាន់ថាញ់ មេបញ្ជាការ នយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជន វៀតណាម និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹក ទាំងពីរ កម្ពុជា-វៀតណាម៕
*លក្ខណៈបច្ចេកទេសនាវា HQ ២៦៣
នាវានេះមានបណ្តោយ ៤៩.៥៣ម៉ែត្រ,ទទឹង ៩.២ម៉ែត្រ
នឹងមានទម្ងន់ផ្ទុក ៣៧៥តោន អាចចូលចតក្នុងជម្រៅទឹក ២.៣ម៉ែត្រ ធានានឹងរលកកម្ពស់ ៧-៨ម៉ែត្រ មេបញ្ជាការនាវា គឺលោកអនុនាវីឯក ង្វៀន ថេជៀន៕
ផ្សាយ:ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷មូលដ្ឋានសមុទ្ររាម















