ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិយោជក កម្មករ និងនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” ។

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិយោជក កម្មករ និងនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” ។

ពិធីនេះ​ប្រារព្ធ​ធ្វេីឡេីងនៅក្នុងតំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ ស្ថិតនៅ​សង្កាត់​រា​ម​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ តំណាងកម្មករ និយោជិត​ និងនិយោជក​ យ៉ាងច្រេីនកុះករ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង