ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍«បុណ្យសមុទ្រ»លើកទី១២ ឆ្នាំ២០២៦ នឹងរៀបចំ ឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវ ផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»។ ពិធីនេះជា ព្រឹត្តិការណ៍ទេសចរណ៍ធំប្រចាំឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរស្អាត បំផុតលើសកលលោក។
សកម្មភាពសំខាន់ៗ៖ ពិព័រណ៍ផលិតផលទេសចរណ៍, ការ ប្រគំតន្ត្រី (Beach Party), សកម្មភាពកីឡា, និងការបង្ហាញ សិល្បៈផ្សេងៗ។
គោលបំណង៖ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍, ការពារ ធនធានធម្មជាតិ, និងជំរុញសេដ្ឋកិច្ចតំបន់ឆ្នេរ។
ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឆ្លាស់វេនគ្នានៅតាមខេត្តជាប់ មាត់សមុទ្រទាំង៤ (ព្រះសីហនុ, កោះកុង, កំពត, កែប) តាំងពីឆ្នាំ២០១២ មកម៉្លេះ។
ផ្សាយ:ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)