ឯកឧត្តម​ ខូយ រីដា អភិបាល​ខេត្ត​ពោធិ៍សាត់​ អញ្ជើញ​ចុះពិនិត្យ​ និងធ្វេីការសម្របសម្រួល ដីមានជម្លោះដោយឈរលើជំហរឈ្នះៗក្រោមម្លប់សន្តិភាព​ របស់រាជរដ្ឋាភិបាល ក្នុងនាមជាមន្ត្រីស្មោះស្ម័គ្របំរើរាស្ត្រ​ពិតៗ។

(ខេត្តពោធិ៍សាត់)​ : ដោយផ្អែកលើគោលការណ៍ និងយុទ្ធសាស្រ្តឈ្នះៗ ពីឯកឧត្តម ខូយរីដា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បានចូលខ្លួនដោះស្រាយ ដី មានជម្លោះ ដ៏រ៉ាំរ៉ៃ ជាង ២០ ឆ្នាំមកហើយ ស្ថិតនៅស្រុកភ្នំក្រវ៉ាញ ។ គោលការណ៍​ នៃភាពដោះស្រាយ ជម្លោះ រវាង ភាគី (ក)​ និង (ខ)​ គេ ឃើញថា មានអភិបាលស្រុក ៣ ជំនាន់មកហើយដែលមិនអាចដោះ បញ្ចប់ក្នុងភាព ជម្លោះដីធ្លីនេះ ប៉ុន្តែមកដល់តំណាក់កាលជំនាន់។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានយកពេលវេលាដ៏មានតម្លៃ ក្រៅពីការងាររដ្ឋបាល មកចូលខ្លួនសម្រប់សម្រួល ដោះស្រាយដី ដែលមានទំនាស់ដ៏រ៉ាំរ៉ៃ ដោយជោគជ័យ​ ដោយផ្អែកលើ គោលការណ៍​ឈ្នះ​ និងប្រកបដោយសន្តិភាព ដោយមាន សម្តេច តេជោ ហ៊ុន សែន និងក្រោមការដឹកនាំផ្ទាល់ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

កន្លងនោះគេ ឃើញថា ភាពជោគជ័យ នៃការដោះ ស្រាយជម្លោះ នោះទទួលបានផ្លែផ្កា​ និងបញ្ចប់ជូនភាគី ទាំងសងខាង​ ដោយផ្អែក លើគំនិតឯកភាពគ្នា និងទទួលយល់ព្រមរាងៗខ្លួន ដោយទឹកមុខញញឹមញញែម ពីពលរដ្ឋក្នុងស្រុក ព្រមទាំងមានចិត្តសប្បាយរីករាយក្នុងនោះ ពួកគេ ក៏ជូនពរ ថ្នាក់ដឹកនាំអោយបន្តការដឹកនាំ​អភិវឌ្ឍន៍​តរៀងទៅទៀតផង ។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​និពន្ធនាយក​រង​ប្រចាំ​ខេត្ត​ពោធិ៍សាត់

 

ព័ត៌មានដែលជាប់ទាក់ទង