កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស សហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

(ខេត្តតាកែវ)៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
នៅវេលាម៉ោង ២១:៥៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
លុះវេលាម៉ោង ១១:១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានចុះបង្ក្រាបជាក់ស្តែងនៅចំណុចចំការស្វាយស្ថិតនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
+ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ៖ បានសរុបចំនួន ០៥ នាក់ ប្រុស
១. ឈ្មោះ ស៊ាង លីវណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលក្រសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។
២. ឈ្មោះ ធី ទីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ក្រាំងព្រែកផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
៣. ឈ្មោះ គង់ សុជាតិ ហៅកាក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
៤. ឈ្មោះ ភី សុភាព (ហៅ រី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិស្តី ឃុំត្រលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
៥. ឈ្មោះ ស ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជប់រំដេង ឃុំក្រទួត ស្រុកស្វាយលើ ខេត្ត
សៀមរាប ។
+ ដកហូតវត្ថុតាងរួមមាន ៖
១. ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កញ្ចប់ ទម្ងន់៣៤៣.៨៩ក្រាម(ថ្លឹងទាំងសំបកថង់)
២. ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង
៣. ដាវដែកចំនួន ២ ដើម
៤. ទូរស័ព្ទ ៨ គ្រឿង
៥. ម៉ូតូចំនួន ២ គ្រឿង
៦. ថង់វេចខ្ចប់ ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។
ផ្សាយ:ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷កងរាជអាវុធហត្ថខេត្តតាកែវ(FB)




