ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ​ អតីតយុទ្ធជន​ និងបន្តចុះពិនិត្យស្ថានភាពមណ្ឌលសុខភាពអូរតាសេក ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ត

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ បងៗអតីតយុទ្ធជន ដែលរស់នៅលើដីសម្បទាន សង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាល​ខេត្ត​ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរទុក្ខរបស់សម្តេចទាំងទ្វេ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេស​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលតែងតែ គិតគូរសុខទុក្ខបងប្អូនដែលអតីតយុវជន ដែលបានបូជាសាច់ ស្រស់ ឈាមស្រស់ការពារបូរណភាពទឹកដីក្នុងសម័យសង្គ្រាមកន្លងមក គុណបំណាច់ទាំងនេះហើយដែលធ្វើអោយប្រជាពលរដ្ឋទាំងមូលមិនអាចបំភ្លេចបាននូវស្នាដៃដ៏ធេង របស់បងប្អូន ពូ មីង ដែលបានលះបង់ដើម្បីជាតិមាតិភូមិ៕

គួររំលឹកផងដែរថាជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំខេត្តព្រះសីហនុ​ ដឹកនាំដោយ​ឯកឧត្តម​ ម៉ាង​ សុី​ណេត​ តែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន អតីតយុទ្ធជន និងនិវត្តជននាដែលនេះ គឺជាសក្ខីភាពបង្ហាញឱ្យ ឃើញអំពីការគិតគូរ យកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបររ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

នៅ​ព្រឹកថ្ងៃ​ដដែល​នោះដែរ​ ​បន្ទាប់ពី​សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ បងៗអតីតយុទ្ធជន​រួចមក​ ឯកឧត្តម​អភិបាលខេត្តក៏បានបន្តដំណេីរចុះពិនិត្យស្ថានភាពមណ្ឌលសុខភាពអូរតាសេក ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង